លក្ខខណ្ឌប្រើប្រាស់

1. ការភ្ជាប់ដើម្បីចូលប្រើ៖

តាមរយៈការភ្ជាប់សេវាកម្មនេះ អ្នកប្រើប្រាស់នឹងអាចចូលប្រើគេហទំព័រ ដែលដំណើរការដោយបច្ចេកវិទ្យា AI សម្រាប់ស្វ័យសិក្សាដែលរួមមានជាអាទិ៍៖ ការចូលប្រើមាតិកាសិក្សាដែលបានដាក់បញ្ចូល ការសួរសំណួរពីឯកសារ PDF ឬរូបភាព និងសំណួរផ្សេងៗទៀតដែលទាក់ទងទៅនឹងការសិក្សា។

2. ប្រើប្រាស់សម្រាប់តែគោលបំណងអប់រំតែប៉ុណ្ណោះ៖

cellcard AI សិស្ស មានគោលបំណងផ្តល់នូវមាតិកាអប់រំតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចសួរសំណួរដែលទាក់ទងនឹងវិស័យអប់រំ និងមាតិកាអប់រំផ្សេងទៀតដែលបានដាក់បញ្ចូលស្រាប់តែប៉ុណ្ណោះ។ ការប្រើប្រាស់ដែលមានខុសលក្ខខណ្ឌ សម្រាប់គោលបំណងកម្សាន្ត រឿងពាក់ព័ន្ធនឹងនយោបាយ ជេប្រមាថ ឬសកម្មភាពខ្ចះក្រមសិលធម៌ណាមួយ ត្រូវបានហាមឃាត់ជាដាច់ខាត។

3. ការប្រើប្រាស់មាតិកាដែលបង្កើតដោយ AI៖

ការឆ្លើយតបរបស់ កម្មវិធីAI ត្រូវបានបង្កើតឡើងដោយប្រើក្បួនកុំព្យូទ័រដែលបានកំណត់ផ្អែកលើបណ្ដុំទិន្នន័យយ៉ាងទូលំទូលាយពីបណ្តាញអ៊ីនធឺណិត និងឯកសារដែលបានបញ្ចូល។ ទោះបីជាប្រព័ន្ធនេះមានគោលបំណងផ្តល់នូវមាតិកាដែលមានភាពត្រឹមត្រូវក៏ដោយ ក៏គេហទំព័រ cellcard AI សិស្ស មិនអាចធានាបាននូវភាពត្រឹមត្រូវលើគ្រប់ករណីនោះដែរ។ ដោយឡែក អ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់មាតិកានោះជាមួយប្រភពសិក្សាដែលអាចទុកចិត្តបាន មុនពេលពឹងផ្អែកលើចម្លើយដែលផ្តល់ដោយ AIនោះ។

4. ការទទួលខុសត្រូវរបស់អ្នកប្រើ និងហានិភ័យ៖

ពីពេលមួយទៅពេលមួយ មាតិកាដែលបង្កើតដោយ AIនេះ អាចផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬផុតសុពលភាព មានភាពលំអៀង ឬនាំឲ្យមានការភ័ន្តច្រឡំក្នុងករណីផ្សេងៗ។ cellcard AI សិស្ស (cellcard AI Student) មិនទទួលខុសត្រូវចំពោះលទ្ធផលនៃការសិក្សា លទ្ធផលនៃការប្រឡង ឬផលវិបាកផ្សេងៗ ដែលអាចកើតឡើងពីការពឹងផ្អែកលើចម្លើយដែលបានបង្កើតដោយ AIនេះ ទាំងស្រុងនោះទេ។ អ្នកប្រើប្រាស់ត្រូវ ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ចម្លើយទាំងនោះជាមួយប្រភពដែលអាចទុកចិត្តបានដោយខ្លួនឯង ។

5. សេចក្ដីណែនាំអំពីការបញ្ចូល ឯកសារ PDF៖

អ្នកប្រើប្រាស់អាចបញ្ចូលឯកសារមានទម្រង់ជា PDF ដែលអាចស្វែងរកអត្ថបទបាន (អក្សរ) ។ ឯកសារដែលចេញពីរូបភាពស្កែន រូបថតអេក្រង់ ឬឯកសារដែលមិនអាចស្វែងរកអត្ថបទបាន នឹងមិនដំណើរលើមុខងារនេះបានទេ។ សូមបញ្ចូលតែឯកសារសិក្សាផ្លូវការប៉ុណ្ណោះ ហើយឯកសារទាំងនោះមិនត្រូវមានអត្ថន័យ ឬពាក្យសម្តីមិនសមរម្យនោះទេ ។

6. លក្ខខណ្ឌនៃការបញ្ចូលរូបភាព៖

អ្នកប្រើប្រាស់អាចបញ្ចូលរូបភាពសម្រាប់សំណួរអំពីការសិក្សា (ឧ. សំណួរពីសៀវភៅពុម្ព ឬសៀវភៅកំណត់ត្រា)។ រូបភាពត្រូវតែមានភាពច្បាស់ល្អ អាចអានបាន និងទាក់ទងនឹងបរិបទមេរៀន។

7. ការការពារទិន្នន័យរបស់ឯកជនភាព និងការត្រួតពិនិត្យមាតិកា៖

មាតិកាដែលបានបញ្ចូល និងប្រើប្រាស់ អាចត្រូវបានប្រើសម្រាប់បង្កើនប្រសិទ្ធភាពនៃ AI និងផ្តល់បទពិសោធន៍របស់អ្នកប្រើប្រាស់ឲ្យកាន់តែល្អប្រសើរ។ cellcard AI សិស្ស (cellcard AI Student) រក្សាសិទ្ធិក្នុងការកែប្រែចំណុចមិនប្រក្រតី ឬលុបមាតិកាទំាងឡាយណាដែលរំលោភបំពានលើលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកំណត់។ មិនមានទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់អ្នកប្រើប្រាស់ត្រូវបានចែកបន្តដោយគ្មានការអនុញ្ញាតិនោះទេ ហើយច្បាប់នៃការការពារទិន្នន័យរបស់អ្នកប្រើប្រាស់នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ។

8. គ្មានការធានាចំពោះការបើប្រាស់៖

cellcard AI សិស្ស (cellcard AI Student) មានសិទ្ធិធ្វើបច្ចុប្បន្នភាព កំណត់ ឬផ្អាកមុខងារណាមួយរបស់សេវាកម្ម (រួមទាំងមុខងារ AI) ដោយមិនចាំបាច់ជូនដំណឹងជាមុន។ អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងនៅពេលដែលមានការផ្លាស់ប្តូរចម្បងៗណាមួយ ដែលប៉ះពាល់ដល់ការចូលប្រើប្រាស់ ឬការទិញគម្រោង និងកញ្ចប់សេវាកម្មនេះ។

9. ការបញ្ចប់សិទ្ធិចូលប្រើប្រាស់៖

cellcard AI សិស្ស (cellcard AI Student) សិទ្ធិផ្អាក ឬបញ្ចប់ ការចូលប្រើប្រាស់របស់អ្នកប្រើប្រាស់ ប្រសិនបើរកឃើញថាអ្នកប្រើប្រាស់នោះបានរំលោភបំពានលើលក្ខខណ្ឌ ក៏ដូចជាមានឥរិយាបថមិនសមរម្យ ឬបង្កហានិភ័យលើសន្តិសុខ ឬអសីលធម៌ចំពោះវេទិកា ឬអ្នកប្រើប្រាស់ដទៃទៀត។

10. ការផ្លាស់ប្ដូរលក្ខខណ្ឌ៖

យើងអាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះបាននៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលការផ្លាស់ប្ដូររបស់កម្មវិធីនេះឲ្យបានទៀងទាត់។ ការបន្តប្រើប្រាស់សេវាកម្មនេះចាត់ទុកថាជាការយល់ព្រមទៅលើការផ្លាស់ប្ដូរលក្ខខណ្ឌទាំងនោះ។

11. ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ

លក្ខខណ្ឌទាំងនេះគ្រប់គ្រងដោយច្បាប់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ វិវាទណាមួយដែលកើតឡើងនឹងត្រូវដោះស្រាយតាមរយៈការពិភាក្សារវាងភាគី និងភាគី ហើយករណីពុំអាចដោះស្រាយបានទេ នឹងត្រូវដោះស្រាយដោយតុលាការដែលមានសមត្ថកិច្ច តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។