អ្នកប្រើប្រាស់ត្រូវប្រើប្រាស់ដោយក្តីគោរព និងមានទំនួលខុសត្រូវក្នុងការប្រើប្រាស់គេហទំព័រ cellcard AI PRO ទៅតាមលក្ខខណ្ឌដែលបានចែង ដោយជៀសវាង សកម្មភាពខុសច្បាប់ ឬបង្កគ្រោះថ្នាក់ ឬការបំពានផ្សេងៗខណៈពេលប្រើប្រាស់។
សេវាកម្មនេះមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ដើម្បីបង្កើតមាតិកាដែលបង្កភាពប៉ះពាល់ បញ្ចេញព័ត៌មានមិនពិត ឬរួមបញ្ចូលក្នុងសកម្មភាពដូចជាការបំពានសិទ្ធិ ឬការរំលោភបំពានផ្សេងៗទៀត ឬអំពើហិង្សាណាមួយឡើយ។
ដើម្បីប្រើប្រាស់គេហទំព័រ cellcard AI PRO នេះ អ្នកប្រើប្រាស់យល់ព្រមបង់ប្រាក់សម្រាប់ការភ្ជាប់គម្រោង ឬកញ្ចប់ផ្សេងៗ និងលក្ខខណ្ឌនៃការបង់ប្រាក់។ ការភ្ជាប់គម្រោងមិនជោគជ័យអាចបណ្តាលឱ្យមានការផ្អាកបណ្តោះអាសន្ន រហូតដល់ការភ្ជាប់បានជោគជ័យ។ ប្រាក់សម្រាប់ការភ្ជាប់គម្រោង គឺមិនអាចដកប្រាក់វិញបាននោះទេ។
cellcard AI PRO មិនធានាថាព័ត៌មាន ឬចម្លើយណាមួយដែលបានផ្តល់ (រួមទាំងរូបភាព ឯកសារ ឬមាតិកាផ្សេងៗ) គឺត្រឹមត្រូវ ពេញលេញ ឬអាចជឿទុកចិត្តបានទាំងស្រុងនោះទេ។
អ្នកប្រើប្រាស់ត្រូវមានទំនួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន ដែលបានផ្តល់ឲ្យដោយគេហទំព័រ cellcard AI PRO ជាមុនសិន មុននឹងយកទៅប្រើប្រាស់សម្រាប់ការសម្រេចចិត្តណាមួយ។
cellcard AI PRO អាចធ្វើការចម្រោះ ឬរឹតត្បិតលើមាតិកាដែលមិនសមរម្យ ដើម្បីការពារការបង្កើត ឬបង្ហោះមាតិកាដែលមិនសមរម្យ រំលោភសិទ្ធិ ឬបង្កការប៉ះពាល់ដល់បុគ្គល ឬបង្កគ្រោះថ្នាក់ដល់សាធារណជន។
យើងរក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ឈប់ការចូលប្រើគេហទំព័រ cellcard AI PRO ប្រសិនបើអតិថិជនណាមានការរំលោភបំពានលក្ខខណ្ឌដែលបានចែងទាំងនេះ។
យើងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ទាំងអស់ផ្តល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីជួយបង្កើនសមត្ថភាពមុខងារ AI របស់ cellcard AI PRO ឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អ្នកប្រើប្រាស់ត្រូវអនុលោមតាមច្បាប់ជាធរមានទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលប្រើប្រាស់គេហទំព័រ cellcard AI PRO។
យើងប្តេជ្ញាក្នុងការការពារឯកជនភាពរបស់អ្នកប្រើប្រាស់។ ព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានរក្សាទុកអនុលោមតាម [គោលការណ៍ ឯកជនភាពរបស់ cellcard AI PRO] រួមទាំងការប្រើប្រាស់សម្រាប់ការកែប្រែលម្អសេវាកម្មនេះ។
យើងអាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះបាននៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលការផ្លាស់ប្ដូររបស់កម្មវិធីឲ្យបានទៀងទាត់។ ការបន្តប្រើប្រាស់សេវាកម្មនេះចាត់ទុកថាជាការយល់ព្រមទៅលើការផ្លាស់ប្ដូរលក្ខខណ្ឌទាំងនោះ។
លក្ខខណ្ឌទាំងនេះគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ វិវាទណាមួយដែលកើតឡើងនឹងត្រូវដោះស្រាយ តាមរយៈការពិភាក្សារវាងភាគី និងភាគី ហើយករណីពុំអាចដោះស្រាយបានទេ នឹងត្រូវដោះស្រាយដោយតុលាការដែលមានសមត្ថកិច្ច តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។